khmer eng
  • ឯកឧត្តម ទេព យុទ្ធី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការជីកស្ដារស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការជីកស្ដារស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជីកជូនប្រជាជនកាលពីឆ្នាំ២០១៩ (មានទំហំ ៣០×២៥×៥,៥០ម៉ែត្រ) ហើយបច្ចុប្បន្នស្រះទឹកនេះគឺទើបនឹងជីកស្ដាររួចរាល់ថ្មីៗ និងបានណែនាំឱ្យធ្វើការជួសជុលជណ្ដើរ និង ស្លាកឈ្មោះស្រះទឹក ដែលក្រោយពីជីកស្ដារថ្មី គឺមានទំហំ ៣៥×៣០×៧ម៉ែត្រ ។
    បន្ទាប់មក ឯកឧត្តម ក៏បន្តអញ្ជើញទៅពិនិត្យការជីកស្ដារស្រះទឹកមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិទួលសាងាំដដែល ជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជីកជូនប្រជាជនកាលពីឆ្នាំ២០១៩ (មានទំហំ ៣០×២៥×៦ម៉ែត្រ) ដែលគ្រោងនឹងជីកស្ដារជាថ្មី ទំហំ ៣០×៣០×៩ម៉ែត្រ ។

    ខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ